ប្រកាសបន្ទាន់!អ្នកចិញ្ចឹមត្រីសូមប្រុងប្រយ័ត្ន សប្ដាហ៍ក្រោយចុះត្រជាក់ខ្លាំង ត្រីអាចមិនស៊ីចំណីនិងបង្ករោគផ្សេងៗ
កាលពីថ្ងៃទី ១២ កន្លងទៅនេះ សមាគមន៍វារីវប្បកម្មនៅកម្ពុជា បានចុះផ្សាយលើផ្លូវផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា “សារបន្ទាន់សម្រាប់បងប្អូនវារីវប្បករកម្ពុជាយើង! រយៈមួយសប្តាហ៍ខាងមុខនេះ អាកាសធាតុចុះត្រជាក់ខ្លាំង។ នៅពេលស៊ីតុណ្ហភាពចុះត្រជាក់ វាអាចបណ្តាលអោយត្រីចិញ្ចឹមមានសភាពខុសប្រក្រតី ដែលធ្វើឲ្យភាពស៊ាំធ្លាក់ចុះនិងមិនសូវស៊ីចំណី ហើយក៏ងាយរងនូវការវាយប្រហារពីមេរោគផ្សេងៗទៀត។ ប្រសិនបើលោកអ្នកសង្កេតឃើញថាត្រីមិនសូវសកម្ម ដំបូងត្រូវកាត់បន្ថយ ឬផ្អាកការអោយចំណីបណ្ដោះអាសន្ន និងបង្កើនអោយមានអុកស៊ីសែនក្នុងទឹក តាមរយៈការធ្វើទឹកអោយមានចលនាដូចជាប្រើម៉ាស៊ីនវ៉ៃទឹក ឬប្រើម៉ូទ័របូមទឹកឡើងលើ ជាដើម ។ យ៉ាងណាក៏ដោយអ្នកចិញ្ចឹមត្រីត្រូវតែពិនិត្យគុណភាពទឹកដោយវាស់កំរិតនីទ្រីត (NO2) ព្រោះថាពេលសីតុណ្ហភាពចុះត្រជាក់សារធាតុនីត្រូសែន ឬអាសូត(N) ថយចុះតែសារជាតិនីទ្រីត ( NO2) កើន។ លោកអ្នកអាចពិនិត្យស្រកីត្រីដែលជិតងាប់ ឬងាប់ហើយនោះ វាអាចនឹងមានពណ៌ជាំក្រម៉ៅ ឬឈាមជ្រូកក្រម៉ៅ ប្រសិនបើស្រកីត្រីមានពណ៌បែបនេះ លោកអ្នកអាចប្រើអំបិលដើម្បីការពារកុំអោយសារជាតិ នីទ្រីតរលាយចូលក្នុងឈាមរបស់ត្រី អាចបណ្ដាលអោយត្រីស្លាប់ជាបន្ត។ សូមលោកអ្នកអនុវត្តតាមការណែនាំខាងលើ ដើម្បីកុំឲត្រីចិញ្ចឹមរបស់លោកអ្នកមានហានិភ័យ។ (ដោយក្រុមបច្ចេកទេសគម្រោងខាស់ CAST)៕ ចង់ច្បាស់មើលវីឌីអូ
Comments
Post a Comment